គោលការណ៍ស្តីពីឯកជនភាព

យើងខ្ញុំមិនប្រមូលព័ត៌មានទាក់ទងនឹងអ្នកប្រើប្រាស់ក្រៅពីព័ត៌មានគំរូដែលស្ថិតិគេហទំព័ររបស់ពួកយើងទទួលបានដោយស្វ័យប្រវត្តិឡើយ។ ខាងក្រោមនេះគឺជាកិច្ចព្រម ព្រៀងគំរូស្តីពីគោលការណ៍រក្សាភាពជាឯកជន។ យើងខ្ញុំប្តេជ្ញារក្សាការសម្ងាត់ជូនដល់អ្នកប្រើ ប្រាស់គេហទំព័ររបស់ពួកយើង ហើយគោលការណ៍របស់យើងមានរៀបរាប់អំពីរបៀបដែលយើង ខ្ញុំនឹងប្រើប្រាស់ព័ត័មានផ្ទាល់ខ្លួនរបស់លោកអ្នក។

I. តើយើងខ្ញុំប្រមូលព័ត៌មានប្រភេទណាខ្លះ?

យើងខ្ញុំអាចប្រមូល រក្សាទុក និងប្រើប្រាស់ប្រភេទទិន្នន័យផ្ទាល់ខ្លួនដូចតទៅ:
1. ព័ត៌មានស្តីពីការចូលមើល និងប្រើប្រាស់គេហទំព័រនេះ។
2. ព័ត៌មានស្តីពីប្រតិបត្តិការផ្សេងៗរបស់អ្នកជាមួយនឹងយើងខ្ញុំ ឬប្រតិបត្តិការទាក់ទងនឹងគេហទំព័រនេះ (រួមមានព័ត៌មានស្តីពីការទិញទំនិញ ឬសេវាផ្សេងៗ។
3. ព័ត៌មានផ្តល់ឱ្យពួកយើងដោយលោកអ្នកផ្ទាល់សម្រាប់គោលបំណងចុះឈ្មោះ និង/ឬ ជាវជាប្រចាំតាមរយៈសេវាគេហទំព័ររបស់ពួកយើង និង/ឬ តាមរយៈការជូនដំណឹងជាសារអេឡិចត្រូនិច។

II. ព័ត៌មានស្តីពីការបើកមើលគេហទំព័រ

យើងខ្ញុំអាចនឹងប្រមូលព័ត៌មានទាក់ទងនឹងកំព្យូទ័ររបស់អ្នក និងការបើកមើលគេហទំព័រដែលមានដូចជាអាសយដ្ឋាននៃបណ្តាញអ៊ិនធើណេតដែលលោកអ្នកប្រើប្រាស់ (IP address) ទីតាំងភូមិសាស្រ្ត ប្រភេទកម្មវិធីបើកមើលអ៊ិនធើណេត ប្រភពបញ្ជូន រយៈពេល និងចំនួនដងនៃការបើកមើល។ យើងខ្ញុំអាចប្រើប្រាស់ព័ត៌មាន ទាំងនេះសម្រាប់គ្រប់គ្រងគេហទំព័ររបស់ពួកយើង កែលម្អការប្រើប្រាស់គេហទំព័រ និងសម្រាប់គោលបំណងផ្នែកទីផ្សារ។
អ្នកបើកមើលគេហទំព័រជាច្រើននាក់មានការព្រួយបារម្ភអំពីការរក្សាភាពជាឯកជន និងការប្រើប្រាស់«បញ្ជីផ្ទុកទិន្នន័យដែលប្រើប្រាស់រួច» ('cookies') នៅលើបណ្តាញអ៊ិនធើណេត។ បញ្ជីផ្ទុកទិន្នន័យប្រើប្រាស់រួចគឺជាសំណុំនិន្នន័យតូចៗដែលប្រើសម្រាប់ផ្ទុកព័ត៌មានដែលអ្នកបានផ្តល់ឱ្យ។ បញ្ជីនេះមិនអាចត្រូវបានគេយកទៅប្រើប្រាស់ដើម្បី«លួច»ព័ត៌មានរបស់អ្នក ឬព័ត៌មានចេញពីប្រព័ន្ធកំព្យូទ័ររបស់អ្នកឡើយ។ គេហទំព័រនេះប្រើប្រាស់បញ្ជីផ្ទុកទិន្នន័យប្រើប្រាស់រួចក្នុងគោលបំណងដើម្បីចងចាំនូវអ្វីដែលអ្នកចូលចិត្ត។ ឧទាហរណ៍ គេហទំព័រយើងខ្ញុំអាចចងចាំនូវទំព័រណាដែលអ្នកបានបើកមើលដើម្បីសម្រួលដល់អ្នកក្នុងការចូលមកមើលវានាពេលលើកក្រោយទៀត (ដូចជាការបង្ហាញតែព័ត៌មានណាដែលពាក់ព័ន្ធនឹងទីតាំងផ្ទុកទិន្នន័យនោះជាដើម) ។ ទោះជាយ៉ាងណាក៏ដោយ ក៏លោកអ្នកអាចជ្រើសរើសឱ្យបញ្ជីផ្ទុកទិន្នន័យប្រើប្រាស់រួចនេះស្ថិតនៅក្នុងសភាពអកម្មបានតាមរយៈជម្រើសនៅក្នុងកម្មវិធីបើកមើលអ៊ិនធើណេតរបស់អ្នក បើសិនណាជាអ្នកមិនចង់ឱ្យមានវា។ ក៏ប៉ុន្តែ ការធ្វើបែបនេះអាចជះឥទ្ធិពលអវិជ្ជមានទៅលើភាពងាយស្រួលប្រើប្រាស់គេហទំព័រផ្សេងៗ រួមទាំងគេហទំព័រនេះផងដែរ។

III. ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

ទិន្នន័យផ្ទាល់ខ្លួនដែលលោកអ្នកផ្តល់ឱ្យតាមរយៈគេហទំព័រនេះនឹងត្រូវយកទៅប្រើប្រាស់សម្រាប់គោលបំណងទាំងឡាយដែលមានចែងក្នុងគោលការណ៍ឯកជនភាពនេះ ឬនៅក្នុងផ្នែកដទៃទៀតនៅលើគេហទ័រនេះ។
ក្រៅពីការប្រើប្រាស់ដែលបញ្ជាក់នៅក្នុងគោលការណ៍ឯកជនភាពនេះ យើងខ្ញុំអាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក្នុងគោលបំណង:
1. កែលម្អការបើកមើលគេហទំព័រដោយសម្របទៅតាមតម្រូវការផ្ទាល់របស់អ្នក។
2. ផ្តល់ព័ត៌មាន (ក្រៅពីទំនាក់ទំនងផ្នែកទីផ្សារ) ដែលអ្នកអាចចាប់អារម្មណ៍តាមរយៈប្រៃសណីយ៍ សារអេឡិចត្រូនិច ឬបច្ចេកវិជ្ជាស្រដៀងគ្នាដទៃទៀត។
3. ផ្តល់ព័ត៌មានផ្នែកទីផ្សារដែលទាក់ទងនឹងមុខជំនួញរបស់ពួកយើង និងដែលអ្នកអាចចាប់អារម្មណ៍ តាមរយៈប្រៃសណីយ៍ ឬតាមរយៈសារអេឡិចត្រូនិច ឬបច្ចេកវិជ្ជាស្រដៀងគ្នាដទៃទៀត ក្នុងករណីដែលអ្នកអនុញ្ញាត។

IV. ការបង្ហាញផ្សេងៗ

ក្រៅពីការបង្ហាញព័ត៌មានក្នុងហេតុផលចាំបាច់ដូចមានចែងក្នុងគោលបំណងនៃគោលការណ៍ឯកជនភាពនេះ យើងខ្ញុំអាចបង្ហាញព័ត៌មានរបស់លោកអ្នក:
1. ដើម្បីឆ្លើយតបទៅនឹងការតម្រូវរបស់ច្បាប់។
2. ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងឬតម្រូវការដែលអាចកើតមានទាក់ទងនឹងនីតិវិធីច្បាប់។
3. ដើម្បីបង្កើត អនុវត្ត ឬ ការពារសិទ្ធិស្របច្បាប់របស់ពួកយើង (រួមមានផ្តល់ព័ត៌មានទៅឱ្យអ្នកដទៃក្នុងគោលបំណងបង្ការការបន្លំ និងកាត់បន្ថយហានិភ័យផ្នែកឥណទាន)។
4. ដើម្បីបង្ហាញទៅអ្នកទិញឬអ្នកលក់ (ឬអ្នកដែលអាចក្លាយជាអ្នកទិញឬអ្នកលក់) នូវមុខជំនួញឬផលិតផលដែលយើងកំពុង ឬគ្រោងរៀបចំលក់ឬទិញ។
យើងខ្ញុំនឹងមិនផ្តល់ព័ត៌មានរបស់អ្នកទៅភាគីទីបីឡើយ លើកលែងតែគោលបំណងដូចមានចែងក្នុងគោលការណ៍ឯកជនភាពនេះ។

V. ការផ្ទេរទិន្នន័យជាលក្ខណៈអន្តរជាតិ

ព័ត៌មានដែលយើងខ្ញុំប្រមូលអាចត្រូវរក្សាទុក និងចាត់ចែង និងផ្ទេរនៅក្នុងបណ្តាប្រទេសដែលយើងមានប្រតិបត្តិការសម្រាប់សម្រួលការប្រើប្រាស់របស់យើងខ្ញុំដូចមានចែងក្នុងគោលការណ៍ឯកជនភាពនេះ។

VI. សុវត្ថិភាពនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

យើងខ្ញុំនឹងផ្តល់ដំណឹងសមស្របជាមុនដើម្បីបង្ការការបាត់បង់ ការប្រើប្រាស់ខុសគោលដៅ ឬការកែប្រែព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ជាការពិត ការផ្ទេរទិន្នន័យតាមរយៈអ៊ិនធើណេតគឺមិនមានសុវត្ថិភាពឡើយ ដូច្នេះយើងខ្ញុំក៏មិនអាចធានាទៅលើសុវត្ថិភាពទិន្នន័យដែលផ្ញើតាមរយៈអ៊ិនធើណេតដែរ។

VII. ការកែប្រែគោលការណ៍នេះ

យើងខ្ញុំរក្សាសិទ្ធិកែប្រែការអនុវត្តការបង្ហាញព័ត៌មាននិងលក្ខខណ្ឌដែលមានចែងក្នុងគោលការណ៍ឯកជនភាពនេះ ហើយនិងរក្សាសិទិ្ធអនុវត្តការកែប្រែផ្សេងៗទៅលើព័ត៌មានទាក់ទងនឹងអ្នក។ តាមរយៈការប្រើប្រាស់គេហទំព័រនេះ លោកអ្នកបានព្រមព្រៀងទទួលយកលក្ខខណ្ឌដែលមានចែងក្នុងគោលការណ៍ឯកជនភាពចាប់ពីអំឡុងពេលដែលអ្នកប្រើប្រាស់វា។ ចំពោះការចូលមកកាន់គេហទំព័រនេះនាពេលអនាគតហើយស្របពេលដែលមានការកែប្រែគោលការណ៍ថ្មី លោកអ្នកត្រូវចាត់ទុកថាបានព្រមព្រៀងចំពោះគោលការណ៍ឯកជនភាពដែលត្រូវកែប្រែថ្មីដោយរាប់ចាប់តាំងពីថ្ងៃដែលគោលការណ៍ថ្មីត្រូវបានកែប្រែ។ យើងខ្ញុំរក្សាសិទ្ធិកែប្រែគោលការណ៍ឯកជនភាពនេះគ្រប់ពេលវេលា។