លក្ខខណ្ឌ និង ខ ផ្សេងៗ

សូមអានលក្ខខណ្ឌផ្សេងៗដោយប្រុងប្រយ័ត្នមុននឹងប្រើប្រាស់គេហទំព័រនេះ

សូមអានលក្ខខណ្ឌដោយប្រុងប្រយ័ត្នមុននឹងប្រើប្រាស់គេហទំព័រ ឬសេវា ផ្សេងៗដែលមានក្នុងគេហទំព័រនេះ។ ការចូលមកមើល ឬប្រើប្រាស់គេហទំព័រ ឬការបញ្ជា​ទិញតាមរយៈគេហទំព័រនេះ មានន័យថាអ្នកបានព្រមព្រៀងលើលក្ខខណ្ឌផ្សេងៗទាក់ទងនឹង​គេហទំព័រនេះ។
​ ការចូលមើល ឬបើកមើលខ្លឹមសារផ្សេងៗដែលមានក្នុងគេហទំព័រនេះ និង/ឬ ការបញ្ជាទិញតាមរយៈគេហទំព័រ មានន័យថា អ្នកអះអាង និងធានាថា លោកអ្នកបានអាន យល់ និងមានសមត្ថភាពផ្លូវច្បាប់ក្នុងការព្រមព្រៀងទទួលយកលក្ខខណ្ឌទាំងនេះដោយ​ពេញ លេញ​តាមផ្លូវ​ច្បាប់។ បើសិនណាជាលោកអ្នកមិនឯកភាពនឹងលក្ខខណ្ឌទាំងនេះទេ សូមកុំ​ប្រើប្រាស់​គេហទំព័រ​នេះ។
លក្ខខណ្ឌទាំងនេះគ្របដណ្តប់លើគ្រប់ផលិតផល​ទាំងអស់​ដែលត្រូវបានលក់​ផ្តាច់មុខ​ដោយ Hakimian Global LLC តាមរយៈគេហទំព័រ www.neoeyesasia.com/kh/។ រាល់លក្ខខណ្ឌ​ដោយឡែកផ្សេងទៀតនឹងត្រូវបញ្ជាក់ដោយ Hakimian Global LLC ។ ម្យ៉ាងវិញទៀត លក្ខខណ្ឌ និង ខ ជាក់លាក់ដទៃទៀតក៏មិនទាន់ត្រូវបានរាប់បញ្ចូលនៅ​ឡើយ​ដែរ។ រាល់អ្នកប្រើប្រាស់ដែលចូលមក​កាន់​គេហទំព័រ និងប្រើប្រាស់​សេវាផ្សេងៗត្រូវចាត់ទុកថា​បាន​ព្រមព្រៀង និងយល់ស្របនឹង​លក្ខខណ្ឌនានា ដោយមិនមានករណីលើកលែង។ ក្នុងករណី​អ្នកប្រើប្រាស់​មិនយល់ព្រមនឹង​លក្ខខណ្ឌទាំងនេះ លោកអ្នកត្រូវចៀសវៀងប្រើប្រាស់សេវានានា និងប្រតិបត្តិការផ្សេងៗ​ជាមួយ​ហាងយើងខ្ញុំ។ រាល់ការបញ្ជាទិញ​របស់លោកអ្នកគឺមានន័យថា​ជា​ការព្រមព្រៀងទទួលយក​លក្ខខណ្ឌ និង ខ ផ្សេងៗដែលមាន។

ការបញ្ជាទិញ

ការបញ្ជាទិញត្រូវធ្វើឡើងតាមបណ្តាញអ៊ិនធើណេត ដោយលោកអ្នកត្រូវ​បំពេញបែបបទផ្សេងៗពាក់ព័ន្ធនឹងការបញ្ជាទិញ ហើយដែលអាចទទួលបានតាមរយៈ www.neoeyesasia.com/kh/ ។ យើងខ្ញុំទទួលស្គាល់ការបញ្ជាទិញរបស់លោកអ្នក នៅពេលដែលអ្នក​ទទួល​សារអេឡិចត្រូនិចបញ្ជាក់ពីការបញ្ជាទិញនោះពី ។ ព័ត៌មានលម្អិត​ផ្សេងៗទាក់ទងនឹងការបញ្ជាទិញនឹងលេចឡើងនៅលើអេក្រង់របស់អ្នកបញ្ជាទិញនៅពេលលោក​អ្នកបញ្ចប់ការបញ្ជាទិញ ហើយនឹងត្រូវផ្ញើទៅកាន់សារអេឡិចត្រូនិចតាមរយៈអាសយដ្ឋាន​ដែល​អ្នក​​ប្រើប្រាស់បានផ្តល់ឱ្យ។

តម្លៃ និងការបញ្ចុះតម្លៃផ្សេងៗ

រាល់តម្លៃដែលមានបង្ហាញនៅលើគេហទំព័រគឺជាតម្លៃចុងក្រោយ។ ក្នុងករណី​មានការលក់បញ្ចុះតម្លៃ អតិថិជនរបស់យើងខ្ញុំនឹងមានឱកាសទទួលការបញ្ចុះតម្លៃលើ​ផលិតផល​ទាំងនោះ។ តម្លៃផលិតផលអាចត្រូវកែប្រែដោយមិនបាច់ជូនដំណឹងជាមុន។ អ្នកទិញ​នឹងត្រូវ​បង់ថ្លៃ​​ទៅតាមតម្លៃដែលមានបង្ហាញជូននៅពេលទិញ។

ការបំពេញភារកិច្ច/លក្ខខណ្ឌទាក់ទងនឹងការដឹកជញ្ជូន

ផលិតផលនឹងផ្ញើតាមរយៈអ្នកដឹកជញ្ជូនទៅកាន់អាស័យដ្ឋាន ដែលអ្នកបានប្រាប់ក្នុងទម្រង់បញ្ជាទិញ។ សូមប្រយ័ត្ន! ពួកយើងបញ្ជូនផលិតផលតែនៅភ្នំពេញទេ។ វិធីសាស្ត្រទូរទាត់ប្រាក់គឺ បង់ប្រាក់ពេលទទួលឥវ៉ាន់។ សំរាប់តំបន់ដែលមិនអាចបញ្ជូនឥវ៉ាន់តាមអ្នកដឹកជញ្ជូន ឥវ៉ាន់នឹងត្រូវបានផ្ញើរតាមសេវាប្រេសណីយ៍កម្ពុជា។ ការដឹកជញ្ជូននឹងដំណើរការរាល់ថ្ងៃ លើកលែងតែថ្ងៃចុងសប្តាហ៍និងថ្ងៃឈប់សំរាកបុណ្យ។

ការសងប្រាក់វិញ

ការទាមទារសុំសងវិញ ឬការលុបចោលការបញ្ជាទិញត្រូវធ្វើឡើង​តាមរយៈ​​សារអេឡិចត្រូនិច: support@neoeyescream.com។ នៅក្នុងការទាមទារនោះ អតិថិជនត្រូវបញ្ជាក់ពី​មូលហេតុ​នៃការទាមទារ។ យើងខ្ញុំរក្សាសិទ្ធិមិនទទួលយកការទាមទារ​សងដែលធ្វើឡើង​ដោយ​អតិថិជនក្នុងករណីដែលការទាមទារមិនមានមូលហេតុសមស្រប។
ផលិតផលដែល​ត្រូវ​បញ្ជូនត្រឡប់មកយើងខ្ញុំវិញត្រូវស្ថិតនៅក្នុងស្ថានភាពដូចគ្នានៅពេល​លោកអ្នក​ទទួលវាមុន​ពេល​លក់ (មានន័យថានៅថ្មី ដោយមិនមានរបកផ្លាកបិទ ឬមិនមានការ​កែប្រែ​លើកញ្ចប់​​ផលិតផល) ដោយ​ត្រូវរក្សាស្ថានភាពវេចខ្ចប់ដើម។
យើងខ្ញុំនឹងទទួលយកការទាមទារសុំសងវិញ ល្គឹកណាតែលោកអ្នកបង្ហាញលេខបញ្ជាទិញរបស់អ្នកដែលបានទិញផលិតផលតាំងពីពេលដំបូង និងមានព័ត៌មានលម្អិតនៅក្នុងលេខកូដបញ្ជាទិញ
អតិថិជនមានសិទ្ធិបញ្ជូន​ផលិតផលដែលបានទិញត្រឡប់មកវិញនិងស្នើឱ្យយើងខ្ញុំផ្តល់ផលិតផលថ្មីជំនួស ឬ ស្នើសុំសង​ប្រាក់​វិញ ក្នុងពីរករណីគឺ:
1. បើមានកំហុសឆ្គងរបស់ក្រុមហ៊ុនយើងខ្ញុំ (ទទួលផលិតផល​ខុស ឬខូច​គុណភាព) អតិថិជនគប្បីបញ្ជូនវាត្រឡប់មកវិញក្នុងអំឡុងពេលដប់ (១០) ថ្ងៃ គិតពីថ្ងៃ​ទទួលផលិតផល ដោយយើងខ្ញុំមិនគិតថ្លៃដឹកជញ្ជូនឡើយ។
2. បើអតិថិជនសម្រេច​បញ្ជូនផលិតផលត្រឡប់មកវិញក្នុងករណីផ្សេងក្រៅពីមូលហេតុបញ្ជាក់ខាងលើ ក្រុមហ៊ុនយើងខ្ញុំ​រក្សាសិទ្ធិមិនទទួលយកការទាមទារនេះ។ ក៏ប៉ុន្តែក្នុងករណីដែលយើងខ្ញុំទទួលយកការទាមទារ អតិថិជនអាចបញ្ជូនផលិតផលត្រឡប់មកវិញក្នុងអំឡុងពេលដប់ (១០) ថ្ងៃគិតពីថ្ងៃទទួលវា។ ក្នុងករណីនេះ អតិថិជនត្រូវទទួលខុសត្រូវលើថ្លៃដឹកជញ្ជូននិងភាពខុសគ្នានៃតម្លៃផលិតផល​នោះ។
ទោះក្នុងករណីណាក៏ដោយ ផលិតផលនោះត្រូវបញ្ជូនមកវិញក្នុងទម្រង់ពេញលេញ​ដូចគ្នា​នឹង​ទម្រង់ដែល​អតិថិជនទទួល ដោយមិនមានការខូចខាត ហើយការវេចខ្ចប់ត្រូវស្ថិតក្នុង​ស្ថានភាព​ដើម។ ប្រសិនបើអតិថិជនមិនបានបញ្ជូនផលិតផលមកវិញក្នុងអំឡុងពេលដប់ (១០)​ ថ្ងៃ នោះទេ ហាងយើងខ្ញុំមិនមានកាតព្វកិច្ចត្រូវសងប្រាក់ត្រឡប់ទៅវិញឡើយ។
ក្រោយពី​មាន​​ការ​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវស្របតាមលក្ខខណ្ឌ និង ខ ផ្សេងៗ និងការយល់ព្រមទទួល​យក​ផលិតផល​ត្រឡប់មកវិញ អតិថិជនអាចទទួលយកផលិតផលផ្សេងដែលមានតម្លៃដូចគ្នា ឬ សាច់ប្រាក់ត្រឡប់មកវិញ។ ការសងប្រាក់នឹងត្រូវធ្វើឡើងក្នុងអំឡុងពេលកៅសិប (៩០) ថ្ងៃ គិតពី​ថ្ងៃ​ដែលយើងខ្ញុំទទួលផលិតផលមកវិញ។
ក្នុងករណីមានការសងប្រាក់ត្រួតគ្នា ឬការសងប្រាក់ក្នុងលក្ខខណ្ឌដែលក្រុមហ៊ុនយើងខ្ញុំសម្រេចដោយឆន្ទាសិទ្ធិរបស់ខ្លួនថាអតិថិជនបានរំលោភលើសិទ្ធិសងផលិតផលត្រឡប់វិញ ឬធ្វើសកម្មភាពទុច្ចរិត នោះយើងខ្ញុំនឹងមិនទទួល​ការទាមទារសុំសងត្រឡប់​មកវិញឡើយ បើទោះបីជាលក្ខខណ្ឌទាំងនេះ​ត្រូវបានបំពេញ​គ្រប់គ្រាន់​​ហើយ​ក៏ដោយ។
លក្ខខណ្ឌនេះមិនប៉ះពាល់ដល់សិទ្ធិរបស់អ្នកប្រើប្រាស់ដែ​លត្រូវការពារ​ដោយ​ច្បាប់ឡើយ។

កាតព្វកិច្ចរបស់លោកអ្នកក្នុងឋានៈជាអតិថិជន:

លោកអ្នកត្រូវទទួលខុសត្រូវលើការជ្រើសរើសផលិតផលរបស់អ្នក និង​ភាព​សមស្រប​របស់វាទៅនឹងគោលបំណងរបស់លោកអ្នក។ អតិថិជនមិនត្រូវធ្វើឱ្យខូចខាត ឬប៉ុនប៉ង​ធ្វើឱ្យខូចខាតលើសុចរិតភាព សុវតិ្ថភាព និង/ឬ លទ្ធភាពនៃសេវារបស់ក្រុមហ៊ុនយើងខ្ញុំ​ឡើយ។
● ត្រូវផ្តល់នាម និងគោត្តនាម អាសយដ្ឋានប្រៃសណីយ៍ លេខទូរសព្ទ និងសារអេឡិចត្រូនិចពិតប្រាកដ
● ត្រូវបង់ថ្លៃទំនិញដែលបានបញ្ជាទិញ
● ត្រូវមានវត្តមាន ឬមានតំណាងចាំទទួលផលិតផលនៅពេលមានការដឹកជញ្ជូនទៅដល់
● មិនត្រូវក្លែងការបញ្ជាទិញ
● មិនត្រូវក្លែងសុំមើលផលិតផល ឬផ្តល់ព័ត៌មានមិនពិត។

លក្ខខណ្ឌ និង ខ ផ្សេងៗ

ក្រុមហ៊ុនរក្សាសិទ្ធិកែប្រែ ឬធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌ និង ខ ផ្សេងៗ ប៉ុន្តែសិទ្ធិ​នេះមិនប៉ះពាល់ដល់លក្ខខណ្ឌ និង ខ នានាដែលអតិថិជនទទួលយល់ព្រមបន្ទាប់ពីការ​បញ្ជាទិញឡើយ។ ការកែប្រែ ឬការបង្កើតលក្ខខណ្ឌថ្មីនឹងចូលជាធរមានចាប់ពីពេលដែលមាន​ការ​​ជូនដំណឹងស្តីពីការកែប្រែនេះ។ សូមពិនិត្យមើលការកែប្រែផ្សេងៗឱ្យបានជាប់ជាប្រចាំនៅ​ក្នុង​​ផ្នែកស្តីពីលក្ខខណ្ឌ និង ខ នានា ដែលមានលើគេហទំព័រនេះ។

ច្បាប់ និង យុត្តាធិការដែលត្រូវយកមកអនុវត្ត

កិច្ចព្រមព្រៀងនេះនឹងត្រូវបានគ្រប់គ្រងដោយច្បាប់កម្ពុជានិងច្បាប់អន្តរជាតិ, ជាពិសេសច្បាប់​ដែលគ្រប់គ្រងបញ្ហា, ទាក់ទងនឹងពាណិជ្ជកម្មលើបណ្ដាញ, ការលក់ពីចម្ងាយ និងការការពារអតិថិជន, និងគោលដៅដើម្បីយុត្តាធិការផ្តាច់មុខនៃ​តុលាការនៃទីកន្លែងនៃការបង្កើតក្រុមហ៊ុនរបស់យើង។

ផលិតផល

ផលិតផលដែលមានបង្ហាញក្នុងគេហទំព័របស់ហាងយើងខ្ញុំគឺមានគុណភាព​ខ្ពស់ និងមានមុខងារស្របតាមតម្រូវការជាក់លាក់ ហើយវាត្រូវបានវិភាគពេញលេញស្របទៅ​តាម​គុណភាពនិងលក្ខខណ្ឌប្រើប្រាស់។ រាល់ការប្រើប្រាស់ ឬការការអនុវត្តផ្សេងក្រៅពីអ្វី​ដែល​ហាង​​យើង​ខ្ញុំ​បានបង្ហាញ និងណែនាំគឺជាការទទួលខុសត្រូវទាំងស្រុងរបស់អតិថិជន។

គោលការណ៍ឯកជនភាព

ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនដែលប្រើប្រាស់គេហទំព័រយើងខ្ញុំត្រូវរក្សាទុកជា​ការសម្ងាត់ និងត្រូវប្រើប្រាស់តែក្នុងសកម្មភាពខាងលើ និងក្នុងគោលបំណងផ្តល់ជាព័ត៌មាន​​ប៉ុណ្ណោះ។ ការផ្តល់ទិន្នន័យផ្ទាល់ខ្លួនដែលធ្វើឡើងដោយលោកអ្នកផ្ទាល់គឺមានន័យថាលោកអ្នក​មានអាយុលើសពី ១៨ ឆ្នាំ និង បានយល់ព្រមលក្ខខណ្ឌប្រើប្រាស់ទិន្នន័យរបស់ក្រុមហ៊ុន​យើងខ្ញុំ។ ព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់លោកអ្នកនឹងមិនត្រូវបង្ហាញដល់ភាគីទីបីឡើយ វៀរលែង​តែការតម្រូវរបស់អាជ្ញាធរអនុវត្តច្បាប់ដែលបានធ្វើឡើងដោយមធ្យោបាយស្របច្បាប់។